អ្នកគាំទ្រនាំគ្នាភ័យមិនស្ទើរ បន្ទាប់ពីឃើញ នីកូ ដួលទាំងជំហរខណៈពេលកំពុងដំណើរការកម្មវិធីកម្សាន្តមួយ ព្រោះតែ…

Spread the love

កាលពីពេលថ្មីៗនេះបណ្តាអ្នកលេងបណ្តាញសង្គមព្រមទាំងមហាជនអ្នកគាំទ្ររបស់តារាចម្រៀងប្រុសរូបស្រស់ នីកូពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលនិងព្រួយបារម្ភយ៉ាងខ្លាំងក្រោយពួកគេឃើញវីដេអូមួយដែលបង្ហាញពីសកម្មភាពតារាប្រុសខាងលើដួលសន្លប់ទាំងជំហរខណៈពេលកំពុងដំណើរការកម្មវិធីកម្សាន្តមួយរហូតធ្វើឱ្យក្រុមការងារភ័យស្លន់ស្លោគ្រប់គ្នា។

យ៉ាងណាមិញបន្ទាប់ពីវីដេអូឃ្លីបខាងលើត្រូវបានគេស៊ែរចែកចាយពាសពេញបណ្តាញសង្គមរួច លោក នីកូ ក៏បានសរសេរសារមួយបញ្ជាក់នូវមូលហេតុឱ្យមហាជនអស់មន្ទិលសង្ស័យបែបនេះថា៖ « GATSBY IDOL ep5សប្តាហ៍នេះកំហុសអ្នកណា?ខ្ញុំថតទាំងឈឺឬឈឺហើយនៅតែថត?ការពិតខ្ញុំដួលសន្លប់ក្នុងពេលកំពុងថតកម្មវិធីហ្គេតប៊ីអាយដលវគ្គ5 ព្រោះខ្ញុំប្រើអារម្មណ៍ខ្លាំងពេក!»។

ដោយឡែកក្រោយទទួលដំណឹងដូច្នេះរួចក្នុងនោះដែរគេក៏ឃើញមានមហាជនអ្នកគាំទ្រព្រមទាំងមិត្តៗសិល្បករសិល្បការិនីរួមអាជីពជាមួយ នីកូ ជាច្រើនបាននាំគ្នាចូលទៅសម្តែងក្តីព្រួយបារម្ភដល់តារាប្រុសរូបនេះ ហើយជាពិសេសពួកគេក៏មិនភ្លេចឆ្លៀតជូនពរដល់លោកឱ្យឆាប់បានធូរស្រាលថែមទៀតផង៕

About The Author

ព័ត៌មានផ្សេងៗ