មិនធម្មតា !ត្រឹមតែ១ថ្ងៃរឿងអប់រំខ្លីបែបព្រះពុទ្ធសា សនា”សទ្ធាមាណព”មានអ្នកទស្សនាជិត២លានដង

Spread the love

ភ្នំពេញ :ខ្សែភាពយន្តខ្លីរំលេចក្នុងន័យអប់រំអំពីព្រះ ពុទ្ធសាសនារឿង”សទ្ធាមាណព”ដែលមានការតួអ ង្គរចូលរួមសម្តែងដូចជាតារាស្រីកញ្ញាពេជ្រចរណៃ , លោកម្ចាស់ ធឹម ធា និងលោក ឡៃ ថៃ កំពុងទទួលបានការគាំទ្រខ្លាំងពីមហាជន។ជាក់សម្តែងភាពយ ន្តអប់រំខ្លីនេះទើបតែផ្សព្វផ្សាយនៅលើបណ្តាញស ង្គមត្រឹមតែ១ថ្ងៃប៉ុណ្ណោះគឺមានចំនួនអ្នកទស្សនាប្រ មាណជិត២លានដងទៅហើយ។ដោយសារហេុតផលនេះបានធ្វើតារាសម្តែងកញ្ញពេ ជ្រ ចរណៃបានសម្តែងអារម្មណ៍រំភើបនិងសប្បាយ ចិត្តខ្លាំង ។ខណ:ដែលភាពយន្តអប់រំខ្លីបែបព្រះពុទ្ធសាសនារឿង”សទ្ធាមាណព”កាន់តែទទួលបានការចាប់អារម្មណ៍និងគាំទ្រច្រើនពីបណ្តាអ្នកប្រើប្រាស់បណ្តាញសង្គមនិងទស្សនិកជនគ្រប់មជ្ឈដ្ឋានទូ ទៅ។

បើយោងតាមតារាសម្តែងកញ្ញាពេជ្រ ចរណៃដែលជាតួអង្គស្រីសំខាន់នៅក្នុងរឿងនេះបានប្រាប់ព័ត៌ មានក្នុងស្រុកឲ្យដឹងទាំងអារម្មណ៍រំភើបថារឿងនេះផលិតឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការផ្សព្វផ្សាយព្រះពុទ្ធសាសនាក៏ដូចជាវប្បធម៌ជា តិ។ក្នុងរឿងនេះទៀតសោធគឺពួកយើងទាំងអស់គ្នាបានចំណាយធនធានក៏ដូចជាកម្លាំងកាយចិត្តផ្ទា ល់ខ្លួនដើម្បីផលិតរឿងនេះឡើង ពោលគឺពុំមាន Sponsorក្នុងការឧបត្ថម្ភផលិតរឿងនេះឡើយ ។កញ្ញា ពេជ្រ ចរណៃ បាននិយាយទៀតថា”នាងខ្ញុំ និងក្រុមការងារសូមអរគុណពុកម៉ែបងប្អូនជនរួម ជាតិរួមភាសាទាំងអស់ដែលបានគាំទ្រវិដេអូអប់រំខ្លី បែបព្រះពុទ្ធសានារឿងសទ្ធាមាណពភាគ១ដែលបង្ហោះក្នុងរយៈពេលត្រឹមតែ១ថ្ងៃគឺមានអ្នកចូលទ ស្សនារហូតដល់១.៤លានដង។អរគុណសម្រាប់ខ មមិនគាំទ្រលើកទឹកចិត្តគ្រាន់តែខ្ញុំអានខមមិនក៏មា នក្ដីសុខដែរជាពិសេសបងប្អូនចូលខមិនជាអក្សសាស្រ្តខ្មែរ១០០ភាគរយតែម្ដង។

ដោយឡែកបើងាកមកចាប់អារម្មណ៍ទៅមើលការខ មមិនរបស់អ្នកគាំទ្រនៅខាងក្រោមវីដេអូនៃសាច់រឿ ងនេះមិនត្រឹមតែសរសើរលើសាច់រឿងថាល្អមើលនិ ងបង្កប់ន័យអប់រំដល់សង្គមនោះទេគឺថែមទាំងសរ សើរចំពោះការសម្តែងពីសំណាក់តួអង្គស្រីកញ្ញា ពេ ជ្រ ចរណៃ និងលោកឡៃ ថៃ ៊ថាពិតជាសាកសមស ម្រាប់ដៃគូសម្តែងក្នុងរឿងនេះព្រមទាំងដាក់មនោ សញ្ចេតនាបានល្អទៀតផង៕

About The Author

ព័ត៌មានផ្សេងៗ