ប៉ូគឹមថេង សុតធីតា បង្ហោះសារដ៏មានន័យ មុនប្រគល់មកុដ Miss Grand Cambodia ដល់ម្ចាស់ថ្មី

Spread the love

មិនយូរទៀតទេ កម្មវិធី Miss Grand Cambodia នឹងរកឃើញម្ចាស់តំណែងគ្រងមកុដសម្រាប់ឆ្នាំ ២០២២ ដោយកម្មវិធីមួយនេះកំពុងដំណើរការជ្រើសរើសបេក្ខនារីដែលមានទាំងរូបសម្រស់ស្រស់ស្អាតនិងចំណេះដឹងលើសគេ ដើម្បីចូលរួមប្រកួតប្រជែងដណ្ដើមមកុដក្លាយជារាជិនី Miss Grand Cambodia ប្រចាំឆ្នាំ ២០២២។

បើងាកទៅមើលប៉ូគឹមថេងសុតធីតាដែលជាម្ចាស់មកុដMissGrandCambodia2021ក៏កំពុងត្រៀមខ្លួនប្រគល់មកុដជូនបវរកញ្ញាថ្មីដែលមានទាំងចំណេះដឹង និង រូបសម្រស់ ស័ក្ដិសមនឹងតំណែងរាជិនីសម្រាប់ឆ្នាំ ២០២២ នេះ។យ៉ាងណាមិញមុនពេលប្រគល់មកុដមាសដ៏ប្រណីតដែលជាក្ដីស្រមៃរបស់បវរកញ្ញាជាច្រើននោះទៅឱ្យម្ចាស់ថ្មី សុតធីតា បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតគ្រងមកុដ ថតរូបរំលេចសម្រស់យ៉ាងទាក់ទាញ ថែមទាំងដាក់ Captionថា៖«ជិតដល់ពេលវេលាដែលអ្នករកបានម្ចាស់ថ្មីហើយដូចនេះសុំពាក់សុំថតជាមួយអ្នកឱ្យអស់ចិត្តតែម្តង មកុដមាសដ៏ប្រណីតរបស់ខ្ញុំអើយ អរគុណគ្រប់យ៉ាងសម្រាប់ពេលវេលាកន្លងមកដែលនៅជាមួយគ្នា តស៊ូជាមួយគ្នា»៕

About The Author

ព័ត៌មានផ្សេងៗ