បាត់មុខយូហើយ! មកលើកនេះ តារាភាពយន្តជើងចាស់ លោក ជា សំណាង ក្លាយជាទូតសុឆន្ទៈផលិតផលយិនស៊ិនក្រហមកូរ៉េ

Spread the love

តារាសម្ដែងជើងចាស់ដែលមានឈ្មោះបោះសំឡេងជាយូរឆ្នាំមកហើយគឺ លោក ជាសំណាង ត្រូវបានក្រុមហ៊ុន កូរ៉េ អាជីម៉ាដាំង ហុងសាម ដែលជាក្រុមហ៊ុនផលិតនិងនាំចូលនូវផលិតផលយិនស៊ិនក្រហមមកពីប្រទេសកូរ៉េ ជ្រើសតាំងជាទូតសុឆន្ទៈ ក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ក្នុងនាមជាទូតសុឆន្ទៈរបស់ក្រុម ហ៊ុនយិនស៊ិនក្រហម លោក ជា សំណាង បានប្ដេជ្ញាចិត្តជំរុញនិងផ្សព្វផ្សាយឱ្យផលិតផលសុខភាពមួយនេះកាន់តែមានឈ្មោះបោះសំឡេងនិងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសបន្តផ្សព្វផ្សាយដល់អ្នកដែលមានបញ្ហាសុខភាពនានាឱ្យទទួលទានយិនស៊ិនក្រហមនេះដើម្បីសុខភាពរាងកាយមាំមួនទាំងអស់គ្នា។
តាមលោកជំទាវ ឧកញ៉ាបណ្ឌិត នូ សូលីដា ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ខូរៀន រូយ៉ាល់ហ៊ែល អេន ប៊ីយូធីសេនធ័រ ក៏បានសម្ដែងនូវក្តីរីករាយ ដែលក្រុមហ៊ុន បានជ្រើសរើសយកលោក ជា សំណាង ធ្វើជាទូតសុឆន្ទៈក្នុងការជួយផ្សព្វផ្សាយផលិតផលសុខភាពមួយនេះឲ្យកាន់តែមានភាពជឿជាក់ពីសំណាក់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។ លោកជំទាវឧកញ៉ាបណ្ឌិតក៏បានអះអាងពីការគាំទ្រនិងប្ដេជ្ញាធ្វើឱ្យក្រុមហ៊ុនយិនស៊ិនក្រហមកូរ៉េទទួលបានជោគជ័យខ្លាំងក្លា នឹងមានការគាំទ្រកាន់តែច្រើនពីសំណាក់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាថែមទៀត។ ព្រោះថាយិនស៊ិនក្រហមគឺជារុក្ខជាតិឱសថដែលមានឈ្មោះល្បីល្បាញជាយូរយារណាស់មកហើយទាំងនៅមជ្ឈិមបូព៌ា ក៏ដូចជានៅអាស៊ីយើងនេះ។

សូមបញ្ជាក់ថា យិនស៊ិនក្រហម មានអត្ថប្រយោជន៍ច្រើន ដូចជា ជួយសម្រួលរំលាយអាហារក្នុងក្រពះពោះវៀន និងស្រូបប្រូតេអ៊ីនពីអាហារ បានល្អ ដើម្បីចិញ្ចឹមរាងកាយ។ ជួយឲ្យសរសៃឈាមមានភាពធន់ បង្ការគ្រោះថ្នាក់ដាច់សរសៃឈាមខួរក្បាល ឬពិការ និងធ្វើឲ្យសរសៃឈាមរត់បានស្រួល បញ្ចុះជាតិខ្លាញ់ និងស្ករក្នុងរាងកាយ។ លាងសំអាតជាតិពុលនៅក្នុងថ្លើម ធ្វើឲ្យប្រព័ន្ធការពារខ្លាំង និងការពារជំងឺឆ្លងផ្សេងៗ។ ចំពោះអ្នកដែលឧស្សាហ៍ផ្តាសាយញឹកញាប់ ប្រើយិនស៊ិនក្រហម តែរយៈពេល៥ ថ្ងៃទៅ ១សប្តាហ៍ នឹងឃើញប្រសិទ្ធភាព។ ហើយក្រុមហ៊ុន ខូរៀន រូយ៉ាល់ហ៊ែល អេន ប៊ីយូធីសេនធ័រ មានទីតាំងស្ថិតនៅផ្ទះលេខ 310 បុរីសូនីផ្លូវ 35 ភូមិឫស្សី1 សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

About The Author

ព័ត៌មានផ្សេងៗ