ប្រធានកតិ្តយសសមាគមពាណិជ្ជកម្មកម្ពុជាចិន លោកបណ្ឌិតបេន លី អះអាងថា វិនិយោគិនបរទេស កំពុងសម្លឹងមើលពីឱកាសវិនិយោគលើអចលនទ្រព្យបន្ថែមនៅកម្ពុជា
MC៖ អ្នកជំនាញអះអាងថា វិនិយោគិនបរទេសនៅតែបន្តមើលឃើញពីឱកាសវិនិយោគក្នុងឧស្សាហ៍កម្មផ្សេងៗ ជាពិសេសអចលនទ្រព្យនៅកម្ពុជា ក្រោយការត្រលប់វិញជាបណ្ដើរៗ ពីវិនិយោគិនចិនមកកាន់២កម្ពុជា។លោក ឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល បានឲ្យដឹងថា វិនិយោគិនបរទេស កំពុងសម្លឹងឃើញពីឱកាសវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ក្រោយបើកដំណើរការនូវសង្គមសេដ្ឋកិច្ចឡើងវិញ ដែលបានផ្តល់នូវឱកាសច្រើនសម្រាប់ការវិនិយោគក្នុងវិស័យដីធ្លីនៅកម្ពុជា។
លើកឡើងនៅក្នុងកម្មវិធីជួបជុំវិនិយោគិនបរទេស និងកម្ពុជាប្រមាណ ២០០នាក់ នៅសមាគមន៍ពាណិជ្ជកម្មកម្ពុជា ចិន (CCCA) ដែលមានការិយាល័យតំណាងប្រចាំនៅកម្ពុជា និងហុងកុង នៅថ្ងៃទី២៥ ខែឧសភាពនេះ ប្រធានសមាគមអចលនទ្រព្យសកល លោក ឡោ វិចិត្រ បញ្ជាក់ថាទៀតថា ពេលវេលានេះ គឺជាឱកាសល្អ សម្រាប់អ្នករកស៊ីក្នុងឧស្សាហ៍កម្មដីធ្លី អាចធ្វើការវិនិយោគក្នុងឧស្សាហ៍កម្មនេះ កាន់តែល្អប្រសើរ ដោយសារតែការបន្តហូរចូលនៃវិនិយោគិនចិន ហុងកុង សិង្ហបុរី មាឡ៉េស៊ី និងប្រទេសដទៃទៀត មកក្នុងទីផ្សារកម្ពុជា ដែលនឹងអាចធ្វើអោយចរន្តទិញលក់ក្នុងវិស័យនេះ មានសកម្មភាពកម្រើកឡើងវិញ។ដាក់សំភាសន៍………
Dr. Ben Li ប្រធានកិត្តិយស និងជាអគ្គនាយក ស្ថាបនិកគម្រោង Urban Village & Factory Phnom Penh បានលើកឡើងដែរថា កម្ពុជា នៅតែមានឱកាសទីផ្សារល្អសម្រាប់ការវិនិយោគទៅលើវិស័យផ្សេងៗ រួមទាំងវិស័យអចលនទ្រព្យ ហើយការចាប់អារម្មណ៍វិនិយោគក្នុងវិស័យនេះ ពីវិនិយោគិន ចិន ហុងកុង សិង្ហបុរី ម៉ាឡេស៊ី នៅតែមានចំនួនច្រើន ដោយថ្មីៗនេះ លោកផ្ទាល់ដែលជាប្រធានកត្តិយសនៃសមាគមពាណិជ្ជកម្មកម្ពុជា ចិន និងជាវិនិយោគិនធំជាងគេក្នុងវិស័យកាត់ដេរនៅកម្ពុជាអស់រយៈពេលជាង 30 ឆ្នាំ កំពុងតែបន្តគៀគរអ្នកវិនិយោគបន្ថែម មកទីផ្សារកម្ពុជាផងដែរ ។ដាក់សំភាសន៍ Dr. Ben Li……
ដោយឡែកប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិនប្រចាំនៅកម្ពុជា ហៅកាត់ថា CCCA, Cambodia Chapter, Dr.Choi បានធ្វើការគូសបញ្ជាក់ថា វិនិយោគិនចិន ហុងកុង ម៉ាឡេស៊ី សិង្ហបុរី អាចនឹងត្រលប់មកវិនិយោគលើវិស័យផ្សេងៗ ជាពិសេសអចលនទ្រព្យនិងសំណង់បន្ថែមក្នុងទីផ្សារកម្ពុជាកាន់តែច្រើន តាមរយៈការគៀងគរនូវវិនិយោគិនដែលជាដៃគូរស្រាប់ក្នុងសមាគមន៍ និងដៃគូថ្មីៗ ស្របពេលដែលកម្ពុជា បានផ្តល់នូវល័ក្ខខ័ណ្ឌអំណោយផលច្រើនទៅលើការវិនិយោគ រួមនឹងការបន្ធូរបន្ថយនូវច្បាប់វិនិយោគជាច្រើនដល់វិនិយោគិនបរទេសផងដែរ។ដាក់សំភាសន៍…..សមាគមពាណិជ្ជកម្មកម្ពុជា ចិន ហៅកាត់ថា CCCA គឺជាលទ្ធផលនៃកិច្ចព្រមព្រៀងរួមរបស់អ្នកវិនិយោគ សហគ្រិនក្នុងបណ្តាប្រទេស និងតំបន់នានានៅអាស៊ីរួមមាន ចិន កម្ពុជា ហុងកុង សិង្ហបុរី ដើម្បីបង្កើតជាស្ពានមួយដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងសហគ្រិន អ្នកវិនិយោគដែលមានបទពិសោធន៍វិនិយោគក្នុងប្រទេសកម្ពុជា ជាមួយនឹងសហគ្រិន អ្នកវិនិយោគមកពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី ដែលមានបំណងចង់មកវិនិយោគក្នុងប្រទេសកម្ពុជា។ លើសពីនេះផងដែរ បេសកកម្មរបស់ CCCA រួមមានការលើកកម្ពស់ពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ឧស្សាហកម្ម ព្រមទាំងគាំទ្រក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម និងបំពេញទំនួលខុសត្រូវសង្គមឲ្យកាន់តែប្រសើរឡើង។
គួរបញ្ជាក់ថា បើតាមការព្យាករណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា អត្រាកំណើនវិស័យអចលនទ្រព្យនៅកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងស្ទុះងើបឡើងវិញ ក្នុងអត្រា ២,៤ ភាគរយក្នុងឆ្នាំ ២០២១ ហើយនឹងកើនដល់ ៤,៨ ភាគរយក្នុងឆ្នាំ ២០២២ ខណៈការវិនិយោគ និងតម្រូវការក្នុងស្រុកនៅតែមានភាពល្អប្រសើរ និងការកើនឡើងសន្សឹមៗនៃលំហូរទុនវិនិយោគពីបរទេសផងដែរ៕