មេការលេង១ក្បាច់ ! ថៅកែខារ៉ាអូខេ វ័ណ្ឌកដូចត្រីជាប់មង…
ខេត្តបាត់ដំបង៖យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯកសុខនិមលនាយការិយាល័យប្រឆាំងគ្រឿងញៀនស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងថា÷ក្រោយការសាកសួរជនសង្ស័យលំអិតលើបុរស ស្ត្រីចំនួន២១នាក់សមត្ថកិច្ចជំនាញបានកំណត់មុខសញ្ញាល្មើសចំនួន២នាក់បានពាក់ព័ន្ធផ្ទាល់ក្នុងករណីរក្សាទុកនិងជួញដូរគ្រឿងញៀននៅក្នុងក្លឹបខារ៉ាអូខេសាច់អាំងរតន:ភូមិរំចេក៤សង្កាត់រតនៈក្រុងបាត់ដំបងខេត្តបាត់ដំបងហើយក៏នាំខ្លួនរួចបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងនៅរសៀលថ្ងៃទី២៦ខែមេសាឆ្នាំ២០២២នេះ ។ ចំណែកបុរសស្ត្រីចំនួន១៩នាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធប្រយោលត្រូវនគរបាលជំនាញអនុវត្តវិធានការអប់រំណែនាំនិងធ្វើកិច្ចសន្យាបញ្ឍប់រួចឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។លោកនាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការខេត្តបានបន្តថា÷ជនសង្ស័យដែលពាក់ព័ន្ធផ្ទាល់ទាំង ២នាក់ខាងលើ មានឈ្មោះទុន សុភ័ក្រ្ត ភេទប្រុស អាយុ៤២ឆ្នាំរស់នៅក្នុងភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងជាមេការនិងជាអ្នកជួញដូរ រក្សាទុកគ្រឿងញៀនផ្ទាល់និងជនសង្ស័យម្នាក់ទៀតឈ្មោះជាសុខមុន្នីភេទប្រុសអាយុ៣៤ឆ្នាំមានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាថៅកែជួលទីតាំងធ្វើអាជីវកម្មខារ៉ាអូខេ។...