សន្តិសុខសង្គម

ស្រ្តីម្នាក់បានរងរបួសធ្ងន់ ហើយកូនបានស្លាប់ភ្លាមៗ ដោយសារខ្យស់កន្រ្តាក់ ដួលរលំផ្ទះសង្កត់ពីលើ នៅសៀមរាប

សៀមរាប៖ មានករណីភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ផងនោះ បានបណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុបចំនួន ៣៧ខ្នង និងបណ្តាលឱ្យរបួសមនុស្សចំនួន ៣នាក់ និងស្លាប់កុមារា ១នាក់។ គ្រោះធម្មជាតិនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ២០២២ នៅភូមិសាស្ត្រស្រុកចំនួន៣ ក្នុងខេត្តសៀមរាបគឺ ស្រុកសូទ្រនិគម...

សន្តិសុខឯកជនម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួន បន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀន

ខេត្តព្រះសីហនុ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញគ្រឿងញៀន បានសហការជាមួយកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ កាលពីវេលាម៉ោង១៥និង២០នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ បានចុះបង្រ្កាបគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខការដ្ឋានចិនដែលស្ថិតនៅក្រុម៧ ភូមិឬទ្ធី២...

ឆែកឆេរនៅឃ្លាំងស្ដុកលក់ និងចែកចាយផលិតផល និងធានាថា ទំនិញនោះមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់

ភ្នំពេញ៖ ប្រតិបត្តិការនេះ ជាលទ្ធផលមន្រ្តីជំនាញបានស្រង់យកគំរូសំណាកចំនួន ៨ធ្វើតេស្តបឋមនៅនឹងកន្លែង ដោយរកឃើញ ៣គំរូសំណាកមានវិជ្ជមានសារធាតុសំណល់ថ្នាំកសិកម្មដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដោយការផ្អាកចរាចរបណ្ដោះអាសន្ននូវទំនិញទាំងនោះ និងបន្តយកគំរូសំណាកមកវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានបន្តទៀតឱ្យកាន់តែច្បាស់។ កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ បានចូលរួមសហការជាមួយក្រុមការងារចំពោះកិច្ចអនឡាញ និងកម្មសិទ្ធិបញ្ញាចុះត្រួតពិនិត្យលើឃ្លាំងស្ដុក លក់ និងចែកចាយនូវមើមខ្ទឹមមួយកន្លែងស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១...

បុរសម្នាក់ត្រឡប់មកពីកម្មវិធីផ្ទះមិត្តវិញយប់ជ្រៅ ខឹងប្រពន្ធមិននិយាយរក ក៏ទាញម៉ូតូជិះចេញពីផ្ទះ មិនបានប៉ុន្មានផង ស្រាប់តែជួបគ្រោះអកុសលស្លាប់

ភ្នំពេញ: កាលពីវេលាម៉ោង ១រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ មានករណីបុរសម្នាក់ដួលម៉ូតូខ្លួនឯង បណ្ដាលឲ្យស្លាប់បាត់ជីវិត ស្ថិតតាមបណ្ដោយផ្លូវឱកាសខ្ញុំ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ជនរងគ្រោះឈ្មោះ ធី សុធា ភេទប្រុស អាយុ ៣០ឆ្នាំ...

ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចកាត់ខ្សែភ្លើង នៅកណ្តាល

ខេត្តកណ្តាល៖ ជនសង្ស័យ ០២នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្បែងឃាត់ខ្លួនពាក់ព័ន្ធករណីលួចកាត់ខ្សែភ្លើង ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២២ នៅភូមិ ជ្រលង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ជនរងគ្រោះឈ្មោះ ឡោ ភក្តី...

ឃាតកម្ម! ខឹងសុំស្រឡាញ់កូនមេជាងម៉ូតូមិនបាន យកកាំភ្លើងកែច្នៃបាញ់សម្លាប់នារីរងគ្រោះ និងបាញ់សម្លាប់ខ្លួនឯង ស្រុកកំពង់ស្វាយ នៅកំពង់ធំ

កំពង់ធំ៖ ករណីឃាតកម្មមួយដ៏សាហាវបានកើតឡើងដោយសារតែបុរសកូនជាងម៉ូតូម្នាក់ បានយកកាំភ្លើងកែច្នៃសម្លាប់នារីម្នាក់ ដែលជាកូនមេជាងរបស់ខ្លួន និងបាញ់សម្លាប់ខ្លួនឯង ព្រោះតែសុំស្រឡាញ់តែនាងបានបដិសេធ។ហេតុការណ៍ដ៏តក់ស្លុកនេះបានកើតឡើងនៅម៉ោង១២៖៣០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ករណីឃាតកម្មនេះបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន២នាក់ រួមមាន៖*ទី១៖ នារីជាជនរងគ្រោះមានឈ្មោះ...

ចាប់ពីស្អែកទៅ កម្ពុជាទទួលរងសម្ពាធចំនួន២ អាចនឹងមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២បានឲ្យដឹងថា៖នៅក្នុងសប្តាហ៍ខាងមុខនេះកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖ចាប់ពីថ្ងៃទី៩-១០ ខែមីនា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន)...

កម្លាំងសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យ ឆែកឡានបានចំនួន ១៦៤គ្រឿង និងឆែកម៉ូតូ បានចំនួន ០១គ្រឿង ក្នុងនោះរកឃើញបទល្មើស៣ករណី ឃាត់ខ្លួនមនុស្ស០៣ នាក់ នៅក្រុងព្រះសីហនុ.!

ព្រះសីហនុ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងញៀន នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ រកឃើញបទល្មើសចំនួន ០៣ករណី និងឃាត់ខ្លួន ជនសង្ស័យ...

ស៊ីវិលមួយក្រុម តាំងខ្លួនជាសមត្ថកិច្ច ដេញឃា.ត់យុវជន២នាក់ ដកកាំ.ភ្លេី.ងភ្ជ.ង់ ហេីយវា.យខ្នោ-ះ ព្រមទាំងយកដុំថ្មវា.យក.ម្ទេចម៉ូតូទៀត

ភ្នំពេញ ៖ យុវជន ២នាក់ជិះម៉ូតូចេញពីធ្វើការខួបកំណើត នៅម្តុំវិមានឯករាជ្យ រួចជិះត្រឡប់មកផ្ទះវិញ ក៏ត្រូវជនស្លៀកពាក់ស៊ីវិលមួយក្រុមទៀត ជិះម៉ូតូដេញវា.យពីក្រោយដកកាំ.ភ្លើងគំ.រាមរួចទាញខ្នោះវា.យទៅលើយុវជន២នាក់នោះ។ហេតុការណ៍ភ្ញាក់ផ្អើលមួយដែលបានកើតឡើង កាលពីវេលាម៉ោង ២និង ៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ៨ខែមីនាឆ្នាំ ២០២២ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់...

បំបែកសំណុំរឿងឃាតកម្ម សម្លាប់ស្ត្រីជនជាតិចិនម្នាក់, ជនដៃដល់ត្រូវកម្លាំងនគរបាលតាមចាប់ខ្លួនបាននៅរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបំបែកសំណុំរឿងឃាតកម្មសម្លាប់ស្ត្រីជនជាតិចិនម្នាក់ នៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានដោយជោគជ័យនៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ ដោយជនដៃដល់ត្រូវសមត្ថកិច្ចតាមស្រាវជ្រាវចាប់ខ្លួននៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ក្រោយធ្វើសកម្មភាពកាលពីថ្ងៃទី២៨ ខែកុម្ភៈ...

ព័ត៌មានផ្សេងៗ