វៀតណាម៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន E.vnexpress កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះបានឱ្យដឹងថាទីក្រុងហូជីមិញបានស្នើឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះត្រូវធ្វើដាច់ដោយឡែកពីគ្នារវាងអ្នកដែលមិនមានផ្ទុកវីរុសកូវីដ១៩និងអ្នកដែលមានផ្ទុកវីរុសកូវីដ១៩ឬអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលមានផ្ទុកវីរុសកូវីដ-១៩។ លោកLeHoaiNamអនុប្រធាននាយកដ្ឋានអប់រំនិងបណ្តុះបណ្តាលក្រុងបានស្នើឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះធ្វើឡើងពីរដងដោយមានចន្លោះពេល១០ថ្ងៃ។លើកទីមួយគឺសម្រាប់សិស្សដែលមិនបានឆ្លងរីរុសកូវីដ-១៩ និងលើកទីពីរគឺសម្រាប់អ្នកដែលបានឆ្លងវីរុសកូវីដ-១៩ និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេ។ក្នុងការទុកចន្លោះរយៈពេល១០ថ្ងៃពីការប្រឡងលើកទី១និងលើកទី២នេះលោកLeHoaiNamបានពន្យល់បន្ថែមថាបច្ចុប្បន្នយើងតម្រូវឱ្យសិស្សដែលមានជំងឺកូវីដ១៩ត្រូវធ្វើចត្តាឡីស័កនិងព្យាបាលរយៈពេល៧ថ្ងៃបន្ទាប់មកមានការតាមដានរយៈពេលបីថ្ងៃបន្ថែមទៀត។ ចំណែកអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ៥ ថ្ងៃ និងតាមដានអាការៈរយៈពេល ៥ ថ្ងៃ...