សន្តិសុខសង្គម

អាណិតពូណាស់! ចោរសម័យថ្មី ជិះរថយន្តស៊េរីទំនើបពាក់ស្លាកលេខកម្ពុជា មកលួចម៉ូតូមួយគ្រឿងបានសម្រេច…

ភ្នំពេញ៖ មុខសញ្ញាចោរកាច់សោម៉ូតូ២នាក់ ត្រូវបានម្ចាស់កាំមេរ៉ាសុវត្តិភាពបានបង្ហាញជាសាធារណៈ ក្រោយពីលួចម៉ូតូជនរងគ្រោះយកទៅបាត់ស្រមោល។ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងនៅវេលាម៉ោង០៩និង៥០នាទីថ្ងៃទី៣១ខែមីនា ឆ្នាំ២០២២ នៅចំណុចបុរីប៉េងហួតបឹងស្នោ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ជនរងគ្រោះខាងលើមានឈ្មោះ ហ៊ាន សៀក ភេទប្រុស មានទីកំណើតនៅ...

សត្វខ្ទីង១ក្បាល ដេញវ័ធមនុស្ស៣នាក់ បណ្តាលឱ្យរង របួសធ្ងន់ស្រាល នៅខេត្តឧត្តរមានជ័យ

ឧត្តរមានជ័យ៖ សត្វខ្ទីងឈ្មោល ១ក្បាល បានដេញវ័ធ អ្នកភូមិចំនួន ៣នាក់ បណ្តាលឱ្យរងរបួសធ្ងន់ និងស្រាល ខណ:កំពុងកាប់ដើមដំឡូងមីនៅក្នុងចម្ការរបស់ខ្លួន កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ថិតក្នុងភូមិថ្នល់បត់ ឃុំគោកមន ស្រុកបន្ទាយអំពិល...

បុរសម្នាក់ ខឹងជាមួយប្រពន្ធ បើករថយន្តចេញពីផ្ទះលឿនដូចហោះ រួចបុករះម៉ូតូអស់ចំនួន២គ្រឿង បណ្ដាលឲ្យដួលបោកទៅនឹងផ្លូវ រងរបួសធ្ងន់ ពីរនាក់ និងស្រាលពីរនាក់

ភ្នំពេញ ៖ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិព្រៃត្បូង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។សេចក្តីរាយការណ៍បន្តថា ម៉ូតូរងគ្រោះនេះ ម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ1CJ-1554 ជិះមានគ្នាពីរនាក់ឪពុកនិងកូន...

បុរសម្នាក់បាត់បង់ជីវិត ដោយសារពុលថ្នាំគីមីម្យ៉ាង ត្រូវបានប្រើប្រាស់ សម្រាប់ចាក់ចូលក្នុងបង្គន់ កុំឱ្យស្ទះសូមប្រុងប្រយ័ត្ន

ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ នៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បុរសវ័យ៤២ឆ្នាំម្នាក់បាត់បង់ជីវិត ដោយសារពុលថ្នាំគីមីម្យ៉ាង ដែលត្រូវបានប្រើប្រាស់ សម្រាប់ចាក់ចូលក្នុងបង្គន់កុំឱ្យស្ទះ។ជនរងគ្រោះមានឈ្មោះ លី សុធា ភេទប្រុស...

ឯកឧត្តម អភិបាលខេត្ត និងលោកជំទាវចុះពិនិត្យមើលការតំឡើង រូបសំណាក “ព្រះថោងនាងនាគ” ដោយលោកជំទាវបានលើកឡើងបែបនេះទៀត

រង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និង មហាវិថីជំទាវម៉ៅ។ ព្រះថោងនាងនាគ បែរព្រះភក្ត្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាឋានភុជង្គនាគ ជានិម្មិត្តរូបនៃការកកើតទឹកដី វប្បធម៌អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ។រូបសំណាក “ព្រះថោងនាងនាគ” ដែលជានិមិត្តរូបមួយក្នុងចំណោមនិមិត្តរូបចំនួន៤ របស់ក្រុងព្រះសីហនុ...

សមត្ថកិច្ចគួរស្រាវជ្រាវលើការដ្ឋានបូបខ្សាច់ លក់ខ្សាច់យីហោ ម៉ុក សុខគាំ បណ្ដាលឲ្យក្មេងស្រី២នាក់ក្នុងចំណោម៨នាក់លង់ទឹកស្លាប់

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យ ស្រាវជ្រាវជាក់ស្ដែងលើករណីក្មេងស្រីចំនួន២នាក់ក្នុងចំណោម៨នាក់ ដែលបានលង់ទឹកស្ទឹងកន្លែងរណ្ដៅបូបខ្សាច់ លក់ខ្សាច់មួយកន្លែង យីហោ ម៉ុក សុខគាំ បណ្ដាលឲ្យស្លាប់យ៉ាងសង្វេគ ។ ករណីក្មេងស្រីលង់ទឹកបណ្ដាលឲ្យស្លាប់ខាងលើបានកើតឡើងនៅរសៀលថ្ងៃអង្គារ ខែផល្គុន ឆ្នាំឆ្លូវ...

តៃកុងឡានដឹកដីម្នាក់ បង្កហិង្សានៅកន្លែងម៉ាស្សា (វាយស្ត្រី) ហើយបើកឡានរត់ ត្រូវកម្លាំងនគរបាលដេញតាម តែត្រូវជនបង្ក បុកសមត្ថកិច្ចបណ្ដាលឲ្យបាក់ជើង

សៀមរាប ៖ ហេតុការណ៍នោះកើតឡើង នៅស្ថិតនៅហាងម៉ាស្សាយីហោ ឈ្មោះណាវីន ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។តៃកុងឡានដឹកដីម្នាក់ បង្កហិង្សានៅកន្លែងម៉ាស្សា (វាយស្ត្រី) ហើយបើកឡានរត់ ត្រូវកម្លាំងនគរបាលអន្តរាគមន៍ដេញតាម តែត្រូវជនបង្កបុកសមត្ថកិច្ចបណ្ដាលឲ្យបាក់ជើង ទើបសមត្ថកិច្ចសម្រេចបាញ់បំបែកកង់ទើបចាប់ជនសង្ស័យនោះបាន។ ដោយម្ចាស់ហាងខលរាយការណ៍មកកម្លាំងនគរបាលអន្តរាគមន៍...

៩នាក់ ឆក់កាបូបស្ត្រីម្នាក់មិនបាន ពេលនេះ សមត្ថ កិច្ច ក្របួចបាន ១នាក់ហើយ…

បន្ទាប់ពីទទួលបានព័ត៍មានពីប្រជាពលរដ្ឋពាក់ព័ន្ធករណីឆក់កាបូប នៅសង្កាត់ស្ទឹងមានជ័យទី១ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ជនសង្ស័យ ១នាក់។កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ១២ ម៉០០នាទីកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ សហការជាមួយកម្លាំងផ្នែកអន្ត រាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ...

ឃាត់ខ្លួនស្ត្រីម្នាក់ បានភ្លាមៗ បន្ទាប់ពីស្ត្រីម្នាក់នេះ ធ្វើសកម្មភាពឆក់ខ្សែក ពីក្មេងស្រីម្នាក់ ខណៈដែលក្មេងស្រីរងគ្រោះ កំពុងដើរលេងក្នុងកម្មវិធីបុណ្យ

ខេត្តកំពង់ស្ពឺ៖ស្ត្រីម្នាក់ត្រូវនគរបាលស្រុកថ្ពងឃាត់ខ្លួនបានភ្លាមៗបន្ទាប់ពីស្ត្រីម្នាក់នេះធ្វើសកម្មភាពឆក់យកខ្សែកពីក្មេងស្រីម្នាក់ខណៈដែលក្មេងស្រីរងគ្រោះកំពុងដើរលេងក្នុងកម្មវិធីបុណ្យស្ថិតក្នុងភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពងខេត្តកំពង់ស្ពឺ។ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៧ខែមីនាឆ្នាំ២០២២។ លោកវរសេនីយ៍ឯកហ៊ុនសុខហុនអធិការនគរបាលស្រុកថ្ពងបានឱ្យដឹងថាស្ត្រីដែលសមត្ថកិច្វឃាត់ខ្លួនបាននោះមានឈ្មោះឡូទីអាយុ២៧ឆ្នាំរស់នៅភូមិតង់ខៀវឃុំភ្នំបាតស្រុកពញាឮខេត្តកណ្តាលបានធ្វើសកម្មភាពឆក់យកខ្សែកពីក្មេងស្រីម្នាក់ឈ្មោះរ៉េតរាជនីអាយុ២ខួប៨ខែ។លោកបានបន្តទៀតថានៅមុនពេលកើតហេតុម្តាយក្មេងស្រីរងគ្រោះឈ្មោះរឿនស្រីនិច្ចរស់នៅក្នុងភូមិឃុំជាមួយគ្នានឹងឈ្មោះស្រីណាក់អាយុ១២ឆ្នាំត្រូវជាមីងកំពុងពកូនដើរលេងក្នុងកម្មវិធីបុណ្យស្រាប់តែលេចមុខស្ត្រីសង្ស័យខាងលើបានដើរមកជិតហើយក៏ធ្វើសកម្មភាពឆក់យកខ្សែកមាសទម្ងន់៥ជីពីក្មេងស្រីរងគ្រោះតែម្តង ហើយភ្លាមៗនោះក៏មានការភ្ញាក់ផ្អើលឆោឡោឡើង ស្របពេលនៅទីនោះមានកម្លាំងសមត្ថកិច្ចរក្សាសន្តិសុខផងក៏ឃាត់ខ្លួនស្ត្រីជាជនសង្ស័យបានតែម្តង។ បច្ចុប្បន្នស្ត្រីជាជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាក់ស្តែងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកថ្ពងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីចំណែកខ្សែកសមត្ថកិច្ចបានប្រគល់ឱ្យទៅម្តាយក្មេងស្រីរងគ្រោះវិញហើយ៕

បុរសម្នាក់សង្ស័យប្រេីប្រាស់គ្រឿងញៀនដល់កម្រិតលួចចូលផ្ទះប្រជាពលរដ្ឋហើយយកកាំបិតទៅកាប់ស្ត្រីម្នាក់តែមិនបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់សង្ស័យប្រេីប្រាស់គ្រឿងញៀនដល់កម្រិត បានលួចឡើងទៅលើផ្ទះប្រជាពលរដ្ឋ ខណៈដែលម្ចាស់ផ្ទះត្រឡប់មកផ្ទះវិញឃើញជនសង្ស័យនៅលើផ្ទះរបស់ខ្លួនក៏បានស្រែកថាចោរៗ ទើបធ្វើឱ្យជនសង្ស័យភ័យរត់ឡើងលើដំបូលផ្ទះ រួចហើយលោតចុះមកវិញចូលក្នុងឃ្លាំងមួយកន្លែង យកកាំបិតទៅកាប់ស្ត្រីម្នាក់ដែលកំពុងដេក តែមិនសម្រេចឡើយ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៨:៤៥នាទីព្រឹកថ្ងៃទី២៥ខែមីនាឆ្នាំ២០២២នេះ នៅចំណុចឃ្លាំងមួយកន្លែងស្ថិតនៅផ្ទះលេខ៥៥៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសម្នាក់សង្ស័យប្រេីប្រាស់គ្រឿងញៀនដល់កម្រិតបាត់ម្ចាស់ការគ្រប់គ្រងខ្លួនឯងលែងបានៗឡេីងទៅសំងំលេីផ្ទះប្រជាពលរដ្ឋ...

ព័ត៌មានផ្សេងៗ