សន្តិសុខសង្គម

លោកស្រី សយ ស្រីលក្ខណ៍ បានទទួលមរណភាពហើយ បង្កការភ្ញាក់ផ្អើល

ប្រទេសបារាំង៖ នៅមិនទាន់ទទួលបានដំណឹងលម្អិតអំពីរឿងរ៉ាវ នៃការទទួលមរណភាព របស់លោកស្រីនៅឡើយប៉ុន្តែដំណឹងនេះបានធ្វើឲ្យទស្សនិកជនដែលធ្លាប់បានស្គាល់លោកស្រីមានការសោកស្តាយជាខ្លាំងហើយដំណឹងបឋមបានលើកឡើងថាលោកស្រីទទួលមរណភាពដោយសារជំងឺគាំងបេះដូង។ទស្សនិកជនជាច្រើនពិសេសអ្នកក្នុងចង្កោមសិល្បៈបានបង្ហាញការភ្ញាក់ផ្អើលនិងសោកស្តាយជាខ្លាំងក្រោយពីគេទទួលបានដំណឹងថា អតីតតារាភាពយន្តទសវត្សរិ៍ទី៩០ លោកស្រី សយ ស្រីលក្ខណ៍ បានទទួលមរណភាពហើយកាលពីម្សិលមិញនេះនៅក្នុងប្រទេសបារាំង។ លោកស្រីសយ ស្រីល្ខណ៍នៅទីម៉ា ធ្លាប់ត្រូវបានទស្សនិកជនស្គាល់តាមរយៈការសម្តែងក្នុងភាពយន្ត និងបទចម្រៀងខារ៉ាអូខេហើយលោកស្រីត្រូវបានគេស្គាល់ច្រើនតាមរយៈការសម្តែងតួអង្គកាចឆ្នាស់ឆ្នើមនោះ។តារាសម្តែងលោកសាវិនហ្វីលីពបានបង្ហោះសារមុននេះដោយបាន”សូមចូលរួមរំលែកទុក្ខដល់អ្នកនាងសយស្រីល្ខណ៍(ទីម៉ា)អតីតតារាសម្ដែងល្បីឈ្មោះម្នាក់ដែលបានចេញទៅរស់នៅប្រទេសបារាំងយូរឆ្នាំហើយ។ នាងធ្លាប់ថតចម្រៀងKaraoke ជាមួយខ្ញុំក្នុងផលិតកម្មឆ្លងដែនកាលពីជាង២៥ឆ្នាំមុន”។...

ស្តាប់លោកឧកញ៉ាអ៊ុច សម្បត្តិនិយាយពីការដាំដើ មលុយថាតើផ្តល់ផលប្រយោជន៍និងមានសារសំ ខាន់អ្វីខ្លះ?

ភ្នំពេញ: ជាការពិតណាស់មនុស្សយើងម្នាក់ៗតែង តែមានសេចក្តីប្រាថ្នាដូចគ្នាគឺការរស់នៅដោយមានសេចក្តីសុខនិងសុភមង្គលសម្រាប់រង្វង់ក្រុមគ្រួសារនីមួយៗ។ប៉ុន្តែទាក់ទងទៅនិងរឿងជំនឿឯណ្ណោះវិ ញអាចមានខ្លះដូចគ្នានិងខ្លះទៀតមិនដូចគ្នាទេទាំ ងនេះគឺអាស្រ័យលើចិត្តបុគ្គលរៀងខ្លួនៗប៉ុណ្ណោះ។ដោយឡែកបើក្រឡេកចាប់អារម្មណ៍មកមើលលោ កឧកញ៉ាចិត្តធម៌ អ៊ុច សម្បត្តិ ឯណ្ណេះវិញគឺថ្មីៗនេះលោកឧកញ៉ាបានបង្ហាញពីការដាំដើមលុយដែលជាជំនឿមួយថាការដាំដើមលុយអាចនាំសេចក្តីសុខ ចម្រើនដល់ក្រុមគ្រួសាររបស់យើង។រឹតតែពិសេសទៀតនោះពេលណាដើមកាន់តែរីកលូតលាស់ល្អនោះរាសីយើងក៏កាន់តែឡើងតាមនេះផងដែរ។ ជាក់ស្តែងលោកឧកញ៉ា សម្បត្តិក៏បានបង្ហោះវីដេអូភ្ជាប់និងខ្លឹមសារខ្លីដីដោយបង្ហាញថាគេថាខ្ញុំញញឹ មស្រស់រាល់ថ្ងៃអញ្ចឹងរាសីឡើងណាស់ឥឡូវដើម លុយចេញសន្លឹក៨បន្ថែមទៀតហើយដើមលុយស ន្លឹក៨ម្ចាស់រាសីឡើង(អ្នកលក់ប្រាប់)។លោកឧក...

ទីក្រុងហូជីមិញស្នើសុំការប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ ធ្វើឡើងដាច់ដោយឡែកពីគ្នារវាងអ្នកវិជ្ជមាន ឬអវិជ្ជមានវីរុសកូវីដ-១៩

វៀតណាម៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន E.vnexpress កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២កន្លងទៅនេះបានឱ្យដឹងថាទីក្រុងហូជីមិញបានស្នើឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះត្រូវធ្វើដាច់ដោយឡែកពីគ្នារវាងអ្នកដែលមិនមានផ្ទុកវីរុសកូវីដ១៩និងអ្នកដែលមានផ្ទុកវីរុសកូវីដ១៩ឬអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលមានផ្ទុកវីរុសកូវីដ-១៩។ លោកLeHoaiNamអនុប្រធាននាយកដ្ឋានអប់រំនិងបណ្តុះបណ្តាលក្រុងបានស្នើឱ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះធ្វើឡើងពីរដងដោយមានចន្លោះពេល១០ថ្ងៃ។លើកទីមួយគឺសម្រាប់សិស្សដែលមិនបានឆ្លងរីរុសកូវីដ-១៩ និងលើកទីពីរគឺសម្រាប់អ្នកដែលបានឆ្លងវីរុសកូវីដ-១៩ និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេ។ក្នុងការទុកចន្លោះរយៈពេល១០ថ្ងៃពីការប្រឡងលើកទី១និងលើកទី២នេះលោកLeHoaiNamបានពន្យល់បន្ថែមថាបច្ចុប្បន្នយើងតម្រូវឱ្យសិស្សដែលមានជំងឺកូវីដ១៩ត្រូវធ្វើចត្តាឡីស័កនិងព្យាបាលរយៈពេល៧ថ្ងៃបន្ទាប់មកមានការតាមដានរយៈពេលបីថ្ងៃបន្ថែមទៀត។ ចំណែកអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ៥ ថ្ងៃ និងតាមដានអាការៈរយៈពេល ៥ ថ្ងៃ...

ចុះត្រួតពិនិត្យក្លឹបកម្សាន្តមួយកន្លែង បន្ទាប់ពីមានការសង្ស័យថា មានលួចលាក់ប្រើប្រាស់គ្រឿងញៀន សម្រេចបិទក្លឹបកម្សាន្ត៩៩ជាបណ្ដោះអាសន្នសិន

ភ្នំពេញ ៖ ប្រតិបត្តិការនេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពី យប់ ថ្ងៃទី១០ខែមីនា ឆ្នាំ២០២២ នៅត្រង់ចំណុចក្លឹបកម្សាន្ត៩៩ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ គណៈបញ្ជាការឯកភាពខណ្ឌចំការមនបានចុះត្រួតពិនិត្យក្លឹបកម្សាន្តមួយកន្លែងបន្ទាប់ពីមានការសង្ស័យថាមានលួចលាក់ប្រើប្រាស់គ្រឿងញៀន។ក្លឹបកម្សាន្តនោះបានបើកដំណើរការនិងលួចលាក់ប្រើប្រាស់គ្រឿងញៀនលោកថេងសុថុលអភិបាលនៃគណៈអភិបាលខណ្ឌចំការមនបានដឹកនាំកម្លាំងចំរុះចុះធ្វើការត្រួតពិនិត្យទីតាំងនេះជាក់ស្ដែង។ ជាលទ្ធផលក្រោយពីការត្រួតពិនិត្យហើយនោះឃើញថាទីតាំងក្លឹបកម្សាន្ត៩៩នេះមិនបានបើកដំណើរការនោះទេហើយក៏មិនបានរកឃើញថាមានលួចលាក់ប្រើប្រាស់គ្រឿងញៀនដូចអ្វីដែលប្រជាពលរដ្ឋបានរាយការណ៍នោះដែរ។ បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន សម្រេចបិទក្លឹបកម្សាន្ត៩៩ជាបណ្ដោះអាសន្នសិន៕

បទល្មើសឆក់ និងបទល្មើសផ្សេងៗទៀត ក្នុងមូលដ្ឋានខណ្ឌមានជ័យ ហាក់មានការហក់ឡើងជាបន្តបន្ទាប់ មិនថានៅពេលយប់ ឬពេលថ្ងៃ

ភ្នំពេញ ៖ នៅ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ យុវតីម្នាក់ត្រូវបានជនសង្ស័យម្នាក់ធ្វើសកម្មភាពដើរមកឆក់ទូរស័ព្ទមួយគ្រឿង ម៉ាក IPhone 7Plus បានសម្រេចទាំងកណ្ដាលថ្ងៃ ហើយជនសង្ស័យរត់គេចខ្លួនបាត់ស្ថិតនៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ...

សឹងមិនគួរឲ្យជឿទេ នារីម្នាក់ទាំងស្អាត និងនៅក្មេ ង ល្ហ ក់ តែបែរជាមកត្រូវ ស្លា.ប់ទាំងខ្លួននៅក្មេងដោយសារតែ…

ភ្នំពេញ៖ នារីម្នាក់ទៀតហើយបានស្លាប់ នៅវេលាម៉ោង៤រសៀល ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ក្នុងចំណោមមនុស្សប្រុសស្រី ៤នាក់ នៅក្នុងរថយន្តបញ្ឆេះចោលក្នុងផ្ទះ កាលពីយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។ ករណីនេះសង្ស័យបណ្តាលមកពីគាំងបេះដូងស្លាប់ ដោយសារប្រើប្រាស់ថ្នាំលើសកម្រិត។ អ្នកស្លាប់...

មានតម្រុយខ្លះៗ ! ករណីឃាតកម្មលើកុមារី សិស្សសាលាបឋមសិក្សាទំនប់ក៥ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះធ្វើកោសល្យវិច័្ចយសព និងត្រួតពិនិត្យកន្លែងកើតហេតុ ករណីឃាតកម្មលើកុមារីឈ្មោះ លួត លីហ្សា អាយុ៧ឆ្នាំ សិស្សសាលាបឋមសិក្សាទំនប់ក៥ នាភូមិទំនប់ក៥...

មូលនិធិ ព្រីនស៍ និង​ សារព័ត៌មាន Cambodia Investment Review រួម​គ្នា​ដាក់​ចេញ​នូវ​កម្មវិធី​អ្នកសារព័ត៌មាន​សេដ្ឋកិច្ច​វ័យ​ក្មេង​

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែ​មីនា ឆ្នាំ​២០២២៖ មូលនិធិព្រីនស៍ ​ដែលជាមូលនិធិសប្បុរសធម៌​របស់សម្ព័ន្ធ​ក្រុមហ៊ុនព្រីនស៍គ្រុប(ហៅកាត់ថា “ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុន​ដែលធំជាងគេនិង​រីកចម្រើន​បំផុតនៅក្នុងប្រទេសកម្ពុជាបានធ្វើ​ការ​ចុះ​ហត្ថលេខាលើអនុស្សរណៈនៃ​ការ​យោគយល់គ្នា​ជាមួយ​នឹង​សារព័ត៌មាន​ Cambodia Investment Review (CIR) ដែល​ជា​សារព័ត៌មាន​ផ្តោត​លើ​មាតិកា​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​។​ ស្ថាប័នទាំងពីរ​នេះ​នឹង​រួម​គ្នា​បង្កើត​កម្មវិធីមួយ​ហៅ​ថា​...

សោកស្ដាយ! ទើបចូលនិវត្ដន៍ បាន៣ឆ្នាំជាង តែអាកាសយានិកអ៊ុយក្រែនរូបនេះត្រលប់មកប្រយុទ្ធជាមួយរុស្ស៊ី ត្រូវបានបាញ់ស្លា.ប់ នៅលើផ្ទៃអាកាសតែម្ដង

ទីបញ្ជាការកងទ័ពអាកាសនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា អ្នកបើកយន្តហោះយោធាអ៊ុយក្រែនរាប់សិបនាក់ដែលបានចូលនិវត្ដន៍ ចាប់ពីតំណែងមេទ័ពរហូតដល់ឧត្តមសេនីយសុទ្ធតែបានវិលត្រឡប់មកប្រយុទ្ធវិញនៅក្នុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ទំព័រហ្វេសប៊ុករបស់ក្រសួងការពារជាតិអ៊ុយក្រែនបានចែករំលែកកាលពីថ្ងៃទី 7 ខែមីនាថា អាកាសយានិកជើងចាស់ម្នាក់ក្នុងចំនោមពួកគេគឺជាអ្នកបើកយន្តហោះរបស់កងទ័ពអាកាសអាយុ 53 ឆ្នាំលោក វរសេនីយ៍ឯក Oleksandr Oksanchenko ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធតាមអាកាស។ វរសេនីយ៍ឯកអ៊ុយក្រែនមកពីកងពលតូចអាកាសចរណ៍យុទ្ធសាស្ត្រទី 831 រូបនេះត្រូវបានគេទទួលស្គាល់ថាជាអ្នកបើកយន្តហោះប្រយុទ្ធដ៏អស្ចារ្យ...

ច្បាស់ដូចថ្ងៃ! មានស្ត្រីចំណាស់ម្នាក់ មកពន្យល់សប្តិឲ្យទៅជីកកំណប់ លុះពេលចាប់ផ្តើមជីកក៏ឃើញ ពាងខ្មៅតូចមួយ ដោយក្នុងនោះពោរពេញទៅដោយ…

សារព័ត៌មាន News Daily Online បានរាយការណ៍ថាអ្នកភូមិនៅភូមិបៀភូលេខ ១១ ឃុំផៃ ស្រុករតនបុរី ខេត្តសុរិន្ទ បានជីករកឃើញពាងបុរាណចំណាស់ពណ៌ត្នោតមួយ បន្ទាប់ពីមានស្ត្រីវ័យចំណាស់ក្នុងឈុតសម្លៀកបំពាក់បែបបុរាណម្នាក់ បានពន្យល់សប្តិប្ដីប្រពន្ធមួយគូរ ឲ្យទៅជីកយកកំណប់មាសដែលនៅជាប់នឹងដើមឬស្សីនៅខាងជើងផ្ទះរបស់ប្ដីប្រពន្ធមួយនោះ។លោកឡាវអាយុ ៥០ ឆ្នាំដែលជាម្ចាស់សុបិន្ដបាននិយាយថា...

ព័ត៌មានផ្សេងៗ