ក្រសួង រកឃើញថា គ្រឿងសម្អាងឈ្មោះ សាប៊ូលម្អងក្បាលល្មៀតខ្មែរ មានសារធាតុគីមី ដែលអាចបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពស្បែក និងអាយុជីវិត
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែមេសា បានចេញសេចក្តីប្រកាសព័ត៌មានពីការហាមឃាត់ចែកចាយ ឬលក់គ្រឿងសម្អាងឈ្មោះ សាប៊ូលម្អងក្បាលល្មៀតខ្មែរ ដែលគ្មានលេខប្រវេទន៍ និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ជាពិសេស មានផ្ទុកសារធាតុគីមីដែលបង្កគ្រោះថ្នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា តាមលទ្ធផល នៃការត្រួតពិនិត្យគុណភាពដោយមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល...