ខេត្តស្វាយរៀង ៖ មានករណីអគ្គិភ័យឆេះផ្ទះមួយខ្នងយ៉ាងសន្ធោសន្ធៅបណ្ដាលឱ្យម្ចាស់ផ្ទះស្លាប់នៅក្នុងភ្លើងគួរឱ្យរន្ធត់ និងម៉ូតូសណ្តោងរុឺម៉កព្រមទាំងសម្ភារធុងហ្គាសជាច្រើនរងការខូចខាតដែលបង្កឡើងដោយការផ្ទុះធុងហ្គាស។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣និង១៥នាទីទៀបភ្លឺឈានចូលថ្ងៃទី២៥ខែមេសាឆ្នាំ២០២២ស្ថិតនៅក្នុងភូមិព្រះពន្លា ឃុំព្រះពន្លា ស្រុកកំពង់រោទ៍។ សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះមានឈ្មោះសោម ចិនភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបញ្ចូលនិងដូរហ្គាស មានទីលំនៅកន្លែងកើតហេតុខាងលើ។ ចំពោះផ្ទះដែលរងការឆាបឆេះមានទំហំ៧ម៉ែត្រគុណនឹង៦ម៉ែត្រសង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំងស័ង្កសីបានខូចខាតអស់ទាំងស្រុង។ចំណែកសម្ភារមានម៉ូតូនិងរុឺម៉កសណ្តោងចំនួនមួយគ្រឿង, ហ្គាសធុងធំចំនួន១១ធុង, ហ្គាសកំប៉ុងតូចចំនួន៨០កំប៉ុងនិងសម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ។...