មូលនិធិ ព្រីនស៍ និង សារព័ត៌មាន Cambodia Investment Review រួមគ្នាដាក់ចេញនូវកម្មវិធីអ្នកសារព័ត៌មានសេដ្ឋកិច្ចវ័យក្មេង
រាជធានីភ្នំពេញ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២៖ មូលនិធិព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌របស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប(ហៅកាត់ថា “ព្រីនស៍ គ្រុប”) ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុក្រុមហ៊ុនដែលធំជាងគេនិងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាបានធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងសារព័ត៌មាន Cambodia Investment Review (CIR) ដែលជាសារព័ត៌មានផ្តោតលើមាតិកាវិនិយោគក្នុងប្រទេសកម្ពុជា។ ស្ថាប័នទាំងពីរនេះនឹងរួមគ្នាបង្កើតកម្មវិធីមួយហៅថា...