យកផាវគ្រាប់បែកចំនួន១០គ្រាប់ដុត រួចយកចានដែកគ្រប បណ្តាលអោយផ្ទុះលាន់កក្រើកវត្ត រងរបួសធ្ងន់ស្រាល សាមណេ៤អង្គ និងកូនសេក្ខម្នាក់
ខេត្តស្វាយរៀង៖ ករណីសាមណេចំនួន៤អង្គ និងកូនសេក្ខលោកម្នាក់បានយកផាវដុតលេង ដោយយកផាវជិត១០គ្រាប់ដាក់លើដី ហើយយកចានដែកគ្របពីលើ រួចដុ.ត ស្រាប់តែផ្ទុះលាន់ដូចគ្រាប់បែ.ក ខ្ទាតអម្បែងចានដែកត្រូវ បណ្តាលឱ្យរងរបួសធ្ងន់ស្រាលទាំង៥អង្គ-នាក់តែម្តង។សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២២ នៅចំណុចវត្តព្រះទន្លេ ស្ថិតក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង...