ជូនពរម្នាក់ ១ មក! ទៀង បូរមី យុវតីដំបូង បានចេញទៅប្រកួត MTU នៅ ឌូបៃ
ពិតណាស់ យុវតី ១៦ ឆ្នាំ ទៀង បូរមី ដែលជា Miss Teen Universe Cambodia ២០២១ Top ១០ បានជ្រើសរើសជាយុវតីដំបូងតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Teen Universe ក្នុងឆ្នាំ ២០២២ នេះ។ក្នុងដំណើរការនៃការប្រកួត Miss Teen Universe នេះនឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៧ ខែកុម្ភៈ ដល់ ថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២២ នៅឯប្រទេសឌូបៃ។
យ៉ាងណាមិញ Teen Universe Cambodia ២០២១ Top ១០ ទៀងបូរមីក៏បានត្រៀមខ្លួនរួចជាស្រេច និងធ្វើការហ្វឹកហាត់យ៉ាងសកម្មភាពពោរពេញដោយភាពជឿជាក់ក្លាហានមុះមុតក្នុងនាមជាយុវតីដំបូងដែលតំណាងឱ្យកម្ពុជាចូលប្រកួតលើឆាកមួយនេះនិងពេញដោយក្ដីសង្ឃឹមថានឹងអាចនាំលទ្ធផលល្អមកមាតុភូមិវិញ។
ដោយឡែកនៅយប់ថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២២នេះយុវតីទៀងបូរមីបានឡើងយន្តហោះធ្វើដំណើរទៅប្រទេសឌូបៃហើយដែលឃើញថាមានវត្តមានបងប្អូនសាច់ញាតិនិងបវរកញ្ញារៀមច្បងជាច្រើនរូបក៏បានធ្វើការជូនដំណើរ និង ជូនពរដល់នាងផងដែរ។ក្រឡេកទៅមើល មហាជនក៏ដូចជាអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន ក៏កំពុងតែធ្វើការជូនពរ និង ផ្ដល់កម្លាំងដល់ យុវតីរូបនេះ ឱ្យទទួលបានជោគជ័យលើឆាកអន្តរជាតិមួយនេះគ្រប់ៗគ្នាផងដែរ៕