ស្ងាត់ៗ ! ម៉ៃ សុគន្ធ ចេញMVបទ« ជួយចេញពីបេះដូង »កំពុងទទួលបានការគាំទ្រច្រើនពីមហា ជន

Spread the love

ភ្នំពេញ: MVបទ ជួយចេញពីបេះដូង ដែលមានទ ម្រង់នៃការចូលរួមការងារសង្គមដោយការចែករំលែ កក្តីស្រលាញ់ចំពោះកុមារ ចាស់ជរានិងប្រជាពលរ ដ្ឋខ្វះខាតរបស់តារាចម្រៀងលោក ម៉ៃ សុគន្ធ ដែលទើបត្រូវបានបង្ហោះផ្សព្វផ្សាយនៅលើបណ្តាញស ង្គមហ្វេសប៊ុកយូធូបនិងតិកតុកថ្មីៗនេះគឺមានស ន្ទុះនៃការគាំទ្រច្រើន។បទចម្រៀងដែលមានចំណងជើងថា «ជួយចេះពីបេះដូង»ពីសំណាក់លោកនេះទទួលបានការគាំទ្រច្រើនទាំងក្នុងចង្កោមមហាជននិងចង្កោមអ្នកលេងបណ្ដាញសង្គម។តួយ៉ាងទើបចេញមិនបានប៉ុន្មានថ្ងៃផងសន្ទុះនៃការចែកចាយគឺមានកម្រិតគួរឱ្យចា ប់អារម្មណ៍ខណៈដែលនៅលើបណ្ដាញហ្វេសប៊ុកក៏មានការដាក់បង្ហោះនូវឈុតឆាកខ្លះៗផងដែរអមដោយការកោតសរសើរមិនដាច់ពីមាត់ព្រោះកន្លង មកគេធ្លាប់តែឃើញតារារូបនេះរិះគន់គេមិនសំចៃ មាត់។

នេះក៏ជាស្នាដៃដែលបានលាយចម្រុះនូវកិច្ចការងារសង្គមលើកដំបូងដែលតារាចម្រៀងលោក ម៉ៃ សុគ ន្ធ បានចំណាយពេលផលិតឡើងដើម្បីបង្ហាញឲ្យទស្សនិកជនបានឃើញពីទឹកចិត្តដ៏ល្អរបស់លោកផងដែរ។នេះសបញ្ជាក់ថាលោក ម៉ៃ សុគន្ធ ក៏មិនខុ សពីសប្បុរសជនដទៃទៀតដែរគឺលោកមានបេះដូ ងដូចគ្នាក្នុងការជួយដល់អ្នកក្រខ្សត់និងកុមារជាដើ ម។ស្នាដៃមួយនេះបានរុញឱ្យតារាចម្រៀងប្រុសរូបនេះ កាន់តែទទួលបានការសរសើរតាំងពីដំណាក់កាលដែលលោកទើបតែចេញផលិតមិនទាន់ចេញជាM V មកម្លេះ។នេះក៏ជាស្នាដៃមួយដែលកំពុងតែត្រូវបានមហាជនឱ្យតម្លៃព្រោះបានបង្កប់នូវទឹកចិត្តនិងគំរូល្អសម្រាប់សង្គមគួរឱ្យសរសើរនោះផងដែរ៕

About The Author

ព័ត៌មានផ្សេងៗ