គំរូល្អ! អេនឌី មិនប្រាថ្នាចង់បានជីវិតហ៊ឺហា អួតលុយឡាន អួតពេជ្រ ដើម្បីផ្គាប់ភ្នែក Fan តែសុំត្រឹមរស់ក្នុងជីវិតមួយបែបនេះ…

Spread the love

និយាយចំពោះតារាចម្រៀងប្រុសសាច់ចាំសខ្ចី លោក អេនឌី បើគិតមកដល់ពេលនេះ លោកបានចូលប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលប្រមាណ ១៨ ឆ្នាំហើយ និង សាងកេរ្តិ៍ឈ្មោះហាក់មិនរលុបបាត់ទៅណានោះឡើយ បើទោះជាមានសិស្សប្អូនស្រករក្រោយរះព្រោងព្រាតយ៉ាងណាក្តី។ពិតណាស់ សព្វថ្ងៃ លោក អេនឌី អាចចាត់ទុកដាជាតារាចម្រៀងចាស់វស្សារូបនេះ និងកំពុងជោគជ័យក្នុងជីវិតសិល្បៈរបស់លោក ដែលឆក់បានការស្រឡាញ់គាំទ្រពីមហាជនជាច្រើនតាមរយៈសកម្មភាពផ្សេងៗក្នុងវិស័យនេះ និងជីវិតឯកជនរបស់លោកផងដែរ។

ដោយឡែកថ្មីៗនេះ អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងចំពោះ តារាប្រុសរូបនេះ បើទោះបីជាប់ឈ្មោះជាតារាល្បី និងជោគជ័យលើវិស័យសិល្បៈមែន ប៉ុន្តែលោកបានបង្ហាញពីក្ដីប្រាថ្នាក្នុងជីវិតឯកជនរបស់លោកឱ្យដឹងថា លោកមិនប្រាថ្នាចង់បានជីវិតហ៊ឺរហា ហាយសូរដើម្បីបង្ហាញអួតឱ្យមហាជនស្ងើចសរសើរនោះទេ ប៉ុន្តែលោកគ្រាន់តែចង់រស់នៅក្នុងជីវិតមួយបែបសាមញ្ញ គឺគ្រប់គ្រាន់អាចធ្វើឱ្យជីវិតលោកមានក្ដីសុខហើយ។ក្នុងនោះ លោក អេន ឌី បានរៀបរាប់លើបណ្ដាញសង្គមរបស់លោកថា ៖ «មិនប្រាថ្នាជីវិតហ៊ឺរហា ឡូយឆាយ អួតលុយ អួតឡាន អួតពេជ្រ ដើម្បីផ្គាប់ភ្នែក Fan សុំត្រឹមតែជីវិតសាមញ្ញ មិនមានសម្ពាធរាល់ថ្ងៃមានក្តីសុខហើយ»៕

 

About The Author

ព័ត៌មានផ្សេងៗ