ភ្នំពេញ៖ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងទាក់ទងទៅនឹងការការចុះផ្សាយព័ត៌មានមិនពិតបន្ទាប់ពីបានឃើញគណនីហ្វេសប៊ុកឈ្មោះNithNewនិងNithOfficialបានបង្ហោះសារមានខ្លឹមសារថា«សូមបងប្អូនជួយខ្ញុំផងប៉ូលីសអធិការខ័ណ្ឌឬស្សីកែវធ្វើស៊ីលុយខ្ញុំដាក់ថ្នាំចាប់រំលោភប្រពន្ធខ្ញុំបូកហើយយកប្រពន្ធខ្ញុំទៅលក់នៅក្រៅទៀតគេចាប់ប្រពន្ធខ្ញុំរំលោភបូកហើយពួកគាត់ដាក់GPSអោយគេតាមដានខ្ញុំទៀតអ្នកភូមិក៏ចាប់រំលោភប្រពន្ធខ្ញុំដែរតែពួកគាត់ថាដោះស្រាយហើយតែគាត់អត់អោយលុយខ្ញុំទេយកលុយចែកគ្នាអស់ហើយប៉ូលីសនិងនៅជិតផ្ទះខ្ញុំពួកគាត់មេគ្រឿងញៀនធំជក់គ្រឿងញៀនទៀតហើយពួកគាត់ដាក់GPSមើលអ្នកលក់គ្រឿងញៀនហើយពួកគាត់ចាំធ្វើស៊ីគេរឿងនិងគាត់អត់អោយខ្ញុំប្រាប់គេនិងប្រាប់គ្រួសារខ្ញុំទេដល់លូវពួកគាត់ធ្វើស៊ីលុយខ្ញុំបានខ្ញុំផុស» ។ ភ្លាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានផ្តល់ព័ត៌មានឲ្យអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីធ្វើការស្រាវជ្រាវស្វែងរកគណនីហ្វេសប៊ុកខាងលើមកបកស្រាយបំភ្លឺករណីនេះដោយនៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២២កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវបានធ្វើការកោះហៅគណនីហ្វេសប៊ុកខាងលើ មានឈ្មោះ ប៉ុល សំនិត ភេទប្រុស ២៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវមកចូលខ្លួនមកបំភ្លឺដោយបានសារភាពថារូបខ្លួនពិតជាបានបង្ហោះសារមានខ្លឹមសារខាងលើជាព័ត៌មានមិនពិតនិងដោយមូលហេតុរូបខ្លួនជាអ្នកប្រើប្រាស់គ្រឿងញៀននិងខឹងជាមួយប្រពន្ធ ដែលរត់ចោលជាច្រើនខែ ទើបខូចចិត្តបង្ហោះសារនឹងតែម្តង ។...