បន្ទាប់ពីចំណាយពេលក្នុងការស៊ើបអង្កេតរយៈពេល ជាង ២ខែ ទាក់ទងនឹងសំណុំរឿងនៃការស្លាប់របស់ TangmoNidaមកពេលនេះស្នងការរងនគរបាលប៉ុស្តិ៍ទី១និងក្រុមពាក់ព័ន្ធនឹងករណីបានបង្ហាញពីរបាយការណ៍សរុប និងប្រកាសបិទក្ដីចប់ជាស្ថាពរហើយ។ស្ថិតក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២២នេះ បានឲ្យដឹងថាប៉ូលិសក្រុងNonthaburiបានស៊ើបអង្កេតករណីនេះអស់រយៈពេលជាង២ខែដោយបានសម្ភាសសាក្សីផ្ទាល់និងអ្នកជាប់ពាក់ព័ន្ធចំនួនជាង១៤០នាក់ឯកសារធំៗចំនួន៨ស្មើនឹងជាង១ពាន់ទំព័រព្រមទាំងប្រមូលបានវត្ថុតាងផ្សេងៗ រូបភាព CCTV ពីកាមេរ៉ាចំនួន ៧០ និងឃ្លីបជាង ២០០។ លោកឧត្តមសេនីយ៍ទោJirapatPhumchitមេបញ្ជាការនគរបាលទី១បានបញ្ជាក់ថាករណីនេះត្រូវបានបញ្ចប់ហើយ មិនមានការស៊ើបអង្កេតបន្ថែមទៀតទេ...